ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Thursday, March 03, 2016

ប្រតិកម្ម​រឿង​ស្រះ​គូ នៅ​ខេត្ត​ព្រះ​ត្រពាំង ត្រូវ​គោក​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
​នៅពេល​ ថ្មី​នេះ មរ​ណី​ដ្ឋា​ន​ស្រះ​គូ នៅ​ខេត្ត​ព្រះ​ត្រពាំង ត្រូវ​រីងស្ងួត​ដែល​មិន​ធ្លាប់មាន​តាំង​មុន​មក ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់ និង​ប្រតិកម្ម​យ៉ាងខ្លាំង​នៅតាម​បណ្ដាញ​សង្គម Facebook ពី​សំណាក់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ថា រដ្ឋាភិបាល​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម មិនបាន​គិតគូរ​ដល់​បញ្ហា​នេះ ហើយ​មានបំណង​ចង់​លុប​បំបាត់ដាន ទីតាំង​ប្រវត្តិសាស្ត្រ​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ដោយសារ​ឃើញ​គ្មាន​ចំណាត់ការ​ណាមួយ​ពី​រដ្ឋាភិបាល​វៀត ណា​ម និង​មន្ត្រី​សង្ឃ​ខ្មែរ​នៅ​ខេត្ត​ព្រះ​ត្រពាំង ទើប​ព្រះសង្ឃ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​មកជួបជុំ​គ្នា​នៅ​ស្រះ​គូ ដើម្បី នាំគ្នា​ស្ដារឡើងវិញ ដោយ​ខ្លួនឯង​ក្នុងនាម​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម ។ ការបញ្ចេញមតិ និង​សេចក្ដីអំពាវនាវ នេះ បានធ្វើ​ឡើងទៅ​តាម​គណ​នេ​យ្យ Facebook នីមួយៗ​អមដោយ​ទិដ្ឋភាព​រមណីយដ្ឋាន​ស្រះ​គូ បច្ចុប្បន្ន ដែល​ត្រូវ​រីងស្ងួត​ដី​បែក​ល្ហែ​ង និង​ទិដ្ឋភាព​មនុស្ស​កំពុងតែ​ប្រមាញ់​ចាប់​ត្រី​ក្នុង​ស្រះ​យ៉ាង​ អនាធិបតេយ្យ ។​

No comments: