ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Monday, March 14, 2016

Update: តំណាងព្រះសង្ឃ និងយុវជនខ្មែរក្រោម នៅថ្ងៃ ១៤ មីនា ២០១៦ នេះ បានយកញត្តិដាក់ជូន មន្ទីរវប្បធម៌ ទេសចរណ៍ និងកីឡារបស់រដ្ឋាភិបាលវៀតណាម អំពីបញ្ហាស្រះគូ ដែលត្រូវគោក

​នៅ​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ នេះ ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម​មួយក្រុម​ប្រមាណ ១០០ អង្គ និង​រូប​បាន ណាត់គ្នា​តាមរយៈ​បណ្ដាញ​សង្គម Facebook មក​ប្រមូល​ផ្ដុំគ្នា​នៅ​ស្រះ​គូ នាទី​រួម​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​សម្ដែង អំពី​កង្វល់​របស់ខ្លួន និង​តវ៉ា​ដោយ​សន្តិវិធី​ទៅ​អាជ្ញាធរ​វៀតណាម អំពី​បញ្ហា​ស្រះ គូ​ដែល​ត្រូវ​គោក ។​
​តាម​ប្រភពព័ត៌មាន​អ្នកចូលរួម ការជួបជុំ​របស់​ព្រះសង្ឃ និង យុវជន​នៅ​រសៀល​នេះ​ក្នុង​គោលបំណង ៤ ចំណុច គឺ ទី ១ ប្ដូរ​មតិយោបល់​គ្នា ទី ២ ប្រតិកម្ម​ការមិន​ពេញចិត្ត​នឹង​សម្ដី​របស់​មន្ត្រី​មន្ទីរ​វប្បធម៌ ខេត្ត​ព្រះ​ត្រពាំង ដែល បាន​ចុះផ្សាយ​នៅ​សារព័ត៌មាន​រដ្ឋ​វៀតណាម ទី ៣ ចុះ​ស៊ី​ញ៉េ​ដាក់​ញត្តិ​ជូន គណៈ​មន្ត្រី​សង្ឃ​ខ្មែរ ខេ​ត្ព​ព្រះ​ត្រពាំង និង​មន្ទីរ វប្បធម៌ ទេសចរណ៍ និង កីឡា​របស់​រដ្ឋាភិបាល​វៀតណាម និង ទី ៤ ដារ​បង្សុកូល សូត្រធម៌​រំឭក​ដួង វិញ្ញាណក្ខន្ធ​វីរបុរស​ខ្មែរក្រោម ។​
​ការជួបជុំ​នេះ ចាប់ពី​ពី ម៉ោង ១ និង ៣ ០ នាទី ដល់ ម៉ោង ៣ រសៀល ។​ ចុចអានព័ត៌មានលម្អិត...

ខាងក្រោមនេះជារូបថតសកម្មភាពជួបជុំគ្នារបស់ក្រុមព្រះសង្ឃ និងយុវជនខ្មែរក្រោម នៅស្រះគូ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ។
DSC08989 DSC08994 DSC09028 DSC09031 DSC09033 DSC09047 DSC09048 DSC09049 DSC09050 DSC09052 DSC09056

No comments: