ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Friday, March 25, 2016

សារ​អំពាវនាវ​របស់​ស្ត្រី​សកម្មជន​ប្រឆាំង​តវ៉ា​ទៅ​អាជ្ញាធរ​វៀតណាម រឿង​រមណីយដ្ឋាន​ស្រះ​គូ ដែល​ត្រូវ​គោក សុំ​ជំនួយ​សប្បុរស​ធម៌ ដើម្បី​ព្យាបាល​មហារីក​ខួរឆ្អឹង ដំណាក់កាល​ចុងក្រោយ​

នៅពេល​ថ្មីៗ នេះ ស្ត្រី​សកម្មជនខ្មែរក្រោម​មួយរូប​ ដែល​ធ្លាប់​ចូលរួម​ប្រឆាំង​តវ៉ា​ទៅ​អាជ្ញាធរ​វៀតណាម រឿង​រមណីយដ្ឋាន​ស្រះ​គូ ដែល​ត្រូវ​គោក បានចេញ​សារ​អំពាវនាវ​មួយ ទៅកាន់​សប្បុរសជន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌​អាណិតអាសូរ ដល់​រូបនាង ជួយ​បរិច្ចាគ​ប្រាក់​កាក់​ខ្លះៗ ដើម្បី​ជួយ​ព្យាបាលជើង ដែលមាន​ជម្ងឺ​ឥត​មុខ​ដ៏​កាច​សាហាវ​ជិត​ឈានដល់​ដំណាក់កាល​ចុងក្រោយ នៅឯ​មន្ទីរពេទ្យប្រទេស​ថៃ ។​

កញ្ញា ស្រី ណេត ​ត្រូវអង្គុយរទេះរុញ​ ដោយមិនអាចក្រោកដើរបាន ។
កញ្ញា ស្រី ណេត ​ត្រូវអង្គុយរទេះរុញ​ ដោយមិនអាចក្រោកដើរបាន ។
យោងតាម​សារ​អំពាវនាវ​មួយ ដែល​បង្ហោះ​ឡើង​ក្នុង​បណ្តាញ​សង្គម Facebok របស់​នាង ស្រី​ណែ​ត កាលពី​ថ្ងៃទី ២២ ខែមីនា ២០១៦ កន្លងទៅនេះ បាន​បញ្ជាក់ថា កជើង​ខាងឆ្វេង​របស់​នាង​ត្រូវ​មេរោគ​ស៊ីដល់​ឆ្អឹង ដែល​គ្រូពេទ្យ​ស្នើ​ឲ្យនាង​​ត្រូវតែ​ធ្វើការ​វះកាត់​ជាបន្ទាន់ បើ​ពុំ​នោះទេ អាច នឹងមាន​គ្រោះថ្នាក់​ដល់​ជីវិត ។ អានអត្ថបទពេញ...

No comments: