ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Tuesday, March 22, 2016

អ្នកបុរាណវិទ្យាលើកឡើងថា មិនត្រូវស្ដារ និងចាក់ច្រាំងថ្ម នៅស្រះគូ

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
​អ្នក​បុរាណវិទ្យា​បាន​លើកឡើងថា រដ្ឋាភិបាល​វៀតណាម​មិនត្រូវ​ចាក់​ប៉េ​តុង ឬ ថ្ម​ដើម្បី​ធ្វើជា​ច្រាំង​នៅ ជុំវិញ​ស្រះ​គូ ដែលជា​ស្រះ​បុរាណ​មួយ​របស់​ខ្មែរ​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង​ទេ និង មិនត្រូវ​ស្ដារ​ស្រះ​នេះ ឡើងវិញ ឡើយ ព្រោះ​វា​នឹង​នាំ​ឲ្យ​បាត់​ទ្រង់ទ្រាយ​ដើម​នៃ​បុរាណ​ដ្ឋា​ន ប្រសិនបើ​ពលរដ្ឋ​ខ្មែរក្រោម ចង់​ស្នើ​ដាក់​ស្រះ​គូ​ឲ្យ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​អង្គការ UNESCO ។
​លោក លឹម ថេ​ង ហាក់ ​​អតីត​និស្សិត​​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រមហាវិទ្យាល័យ​បុរាណវិទ្យា​នៃ​សា​កល​វិទ្យាល័​យភូមិន្ទ​វិចិត្រ​សិល្បៈ​​ ​។ រូបថតៈ ស៊ឺន ចែងចើន
លោក លឹម ថេ​ង ហាក់ ​​អតីត​និស្សិត​​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រមហាវិទ្យាល័យ​បុរាណវិទ្យា​នៃ​សា​ កល​វិទ្យាល័​យភូមិន្ទ​វិចិត្រ​សិល្បៈ​​ ​។ រូបថតៈ ស៊ឺន ចែងចើន
​លោក លឹម ថេ​ង ហាក់ ជា​អ្នក​បុរាណវិទ្យា​ខ្មែរក្រោម​ម្នាក់​នៅ​ប្រទេស​កម្ពុជា និង​សព្វថ្ងៃ​កំពុងតែ​ធ្វើ ការ​នៅ​ប្រទេស​កូរ៉េ បាន​ថ្លែងប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា រដ្ឋាភិបាល​វៀតណាម​មិនត្រូវ​ធ្វើ ច្រាំង​ប៉េ​តុង ឬ​ថ្ម​នៅ​ជុំវិញ​ស្រះ​គូ​ទេ ។ លោក​ថា ការធ្វើ​បែបនេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​តាំង​បុរាណ និង​ថា ក្រោយពី​ការចាក់​ប៉េ​តុង ឬ ថ្ម​នៅ​ជុំវិញ ស្រះ​គូ​នឹងត្រូវ​ក្លាយទៅជា​របស់​កែច្នៃ ឬ​ជា​ស្រះ កាឡៃ លែង​នៅ​ជា​របស់បុរាណ​ទៀតហើយ ។
​ករណី​ស្រះ​គូ​ត្រូវ​គោក​វិញ អ្នក​បុរាណវិទ្យា​រូបនេះ​លើកឡើងថា មិនត្រូវ​ស្ដារឡើងវិញ​ឡើយ មុនពេល ដាក់​សំណុំរឿង​ទៅ​អង្គការ UNESCO ធ្វើការ​សិក្សា​ដើម្បី​ទទួលស្គាល់ថា​ជា​សម្បត្តិ​បេតិកភណ្ឌ របស់​មនុស្សជាតិ ។ លោក​លើកឡើងថា វត្ថុ​នីមួយៗ​ដែល​អង្គការ UNESCO ទទួលស្គាល់ថា​ជា សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​នោះ ត្រូវមាន​លក្ខណសម្បត្តិ​ជាច្រើន ក្នុងនោះ ទីមួយ​ត្រូវ​រក្សា នូវ​ទ្រង់ទ្រាយ​ដើម ទី​ពីរ មិនត្រូវ​កែ​ច្ឆៃ ឬ ធ្វើ​ឲ្យ​ខូច​នូវ​ទ្រង់ទ្រាយ​ដើម ព្រោះថា កាលណា​ខូច​ទ្រង់ ទ្រាយ​ដើម វា​លែង​ទៅជា​របស់បុរាណ​ទៀតហើយ ។ អានអត្ថបទពេញ...

No comments: