ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Friday, January 08, 2016

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្កើត​កម្មវិធី​ផ្សាយ​ជា​ភាសា​វៀតណាម​លើ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក បាន​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​ការ​ផ្សាយ​ព័ត៌មាន​សំឡេង​ខ្មែរ​ក្រោម​ជា​ភាសា​វៀតណាម នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា។ ការ​ដាក់​ឲ្យ​មាន​ការ​ផ្សាយ​ជា​ភាសា​វៀតណាម បន្ថែម​ទៅ​លើ​ភាសា​ខ្មែរ​ដែល​មាន​ស្រាប់​នេះ គឺ​ដើម្បី​ជួយ​ឲ្យ​យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​មិន​ចេះ​ភាសា​ខ្មែរ អាច​ទទួល​បាន​ព័ត៌មាន​ពី​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស​បាន។
គេហទំព័រ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ជា​ភាសា​វៀតណាម។ Screenshot from vn.vokk.net
គេហទំព័រ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ជា​ភាសា​វៀតណាម។ Screenshot from vn.vokk.net

យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ពុំ​សូវ​ចេះ​ភាសា​ខ្មែរ ចាប់​ពី​ពេល​នេះ​ត​ទៅ​អាច​មាន​លទ្ធភាព​ស្តាប់ និង​អាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​ជន​រួម​ឈាម​ខ្មែរ​ក្រោម​នៅ​ឯ​ នាយ​សមុទ្រ​បាន តាម​រយៈ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ជា​ភាសា​វៀតណាម នៅ​លើ​គេហទំព័រ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក។ អានអត្ថបទពេញ...

No comments: