ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Monday, January 04, 2016

លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជ្រើសតាំង​មេដឹកនាំ​ថ្មី​

លេខាធិការដ្ឋាន ដែលជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ៣ មករា ម្សិលមិញ​នេះ បានរៀបចំ​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ២០១៥ និង​ជ្រើសតាំង​មេដឹកនាំ​ថ្មី ។​
លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម (ឆ្វេង) និងលោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា ។
រូបថតៈ ស៊ឺន ចែងចើន

​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​របស់​ លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្វើឡើង​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិតនៅ​សហគមន៍​បុរី​ព្រៃនគរ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
​ក្នុង​កិច្ចប្រជុំ ដែល​បាន​ប្រព្រឹត្តទៅ​ពេញ​មួយ​ព្រឹក​នោះ មានការ​អ​ញ្ចើ​ញ​ចូលរួម ពី​ថ្នាក់ដឹកនាំ និង​តំណាង​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដោយ​ធ្វើការ​ពិភាក្សា​ទៅលើ​ការប្ដូរ​វេន​ប្រធាន កែទម្រង់​គោ​លន​យោ បាយ និង​ដាក់​ផែន​ការណ៍ សម្រាប់​ឆ្នាំ ២០១៦ ។​

No comments: