ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Tuesday, January 05, 2016

លោក អេង ឆៃអ៊ាង សុំ​ទោស​ខ្មែរ​ក្រោម​រឿង​រិះគន់​យុទ្ធសាស្ត្រ​ឧកញ៉ា សឺន គុយ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សុំ​ទោស​ខ្មែរ​ក្រោម​ជា​សាធារណៈ​ហើយ។ ក្រៅ​ពី​សុំ​ទោស​នោះ លោក អេង ឆៃអ៊ាង ថែម​ទាំង​កោត​សរសើរ​ថា លោក​មិន​ដែល​បំភ្លេច​គុណ​បំណាច់ និង​វីរភាព​របស់​ឧកញ៉ា សឺន គុយ នោះ​ឡើយ។ ការ​ថ្លែង​សុំ​ទោស​បែប​នេះ នៅ​បន្ទាប់​ពី​លោក​បាន​ថ្លែង​នៅ​ឯ​នាយ​សមុទ្រ​កាល​ពី​ពេល​ថ្មីៗ​នេះ រិះគន់​យុទ្ធសាស្ត្រ​របស់​អតីត​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ឧកញ៉ា សឺន គុយ ដែល​ប្រគល់​ខ្លួន​ឲ្យ​វៀតណាម ចាប់​យក​ទៅ​សម្លាប់​នោះ ថា​មិន​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ចំណេញ​នោះ​ទេ។
លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៥។ RFA
ការ​សុំ​ទោស​របស់ លោក អេង ឆៃអ៊ាង ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ-សមាគម និង​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ចំពោះ​ការ​ថ្លែង​របស់​លោក រិះគន់​ទៅ​លើ​យុទ្ធសាស្ត្រ​របស់​ឧកញ៉ា សឺន គុយ ដែល​ខ្មែរ​ក្រោម​ទូទៅ​ចាត់​ទុក​ថា ជា​វីរបុរស​ដ៏​ឆ្នើម​របស់​ពួក​គេ​នោះ។
លោក អេង ឆៃអ៊ាង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ម៉ុងរ៉េអាល (Montreal) ប្រទេស​កាណាដា (Canada) ថា កាល​ពី​សម័យ​លោក​ឧកញ៉ា សឺន គុយ ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង នៅ​កម្ពុជា​ក្រោម លោក​ឧកញ៉ា សឺន គុយ បាន​យល់​ព្រម​ប្រគល់​ខ្លួន​ឲ្យ​វៀតណាម ចាប់ ហើយ​យក​ទៅ​សម្លាប់។ ទីបំផុត លោក​ថា ទឹក​ដី​កម្ពុជា​ក្រោម នៅ​តែ​ត្រូវ​វៀតណាម យក​បាន​ដដែល។ លោក​ថា ប្រសិន​បើ​ខ្មែរ​ក្រោម​មាន​យុទ្ធសាស្ត្រ​មិន​ឲ្យ​វៀតណាម ចាប់​ខ្លួន​ឧកញ៉ា សឺន គុយ ហើយ​ឲ្យ​នៅ​តស៊ូ​វិញ វាសនា​ខ្មែរ​ក្រោម​អាច​មាន​រូបភាព​ផ្សេង។ លោក អេង ឆៃអ៊ាង ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ឲ្យ​មេ​ដឹក​នាំ​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ដែល​ពេល​នេះ​ទៅ​ក្រៅ​ប្រទេស រត់​គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជា នោះ ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូច​ឧកញ៉ា សឺន គុយ ចេញ​មក​ប្រគល់​ខ្លួន​នោះ​ទេ ព្រោះ​វា​មិន​ចំណេញ​អ្វី​ឡើយ។ អត្ថបទពេញ...

No comments: