ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Monday, December 07, 2015

ព្រះសង្ឃ​ខ្មែរ​ក្រោម​បដិសេធ​ថា ​មិន​បាន​យក​ពុទ្ធរូប​ប្រមាណ​ ១៧ ​អង្គ​បោះ​ចូល​ទឹក​ស្រះ

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះជន្ម ៥២​ព្រះ​វស្សា ព្រះតេជព្រះគុណ គង់ សិលា ដែល​គង់​នៅ​ក្នុង​កុដិ​លេខ​ ៤៣ ក្នុង​វត្ត​ស្ទឹងមានជ័យ ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​យក​ពុទ្ធរូប​ប្រមាណ ១៧​ អង្គ ទៅ​បោះ​ចោល​ក្នុង​ទឹក​ស្រះ​ក្រោយ​កុដិ​របស់​ព្រះ​គ្រូ​សូត្រ​ស្តាំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ៤ ខែ​ធ្នូ នោះ បាន​បដិសេធ​ថា​ជា​រឿង​មិន​ពិត ហើយ​ថា​ករណី​នេះ​ជា​រឿង​លាប​ពណ៌ ដើម្បី​ចង់​ធ្វើ​បាប​ព្រះអង្គ ។
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះជន្ម ៥២ ​ព្រះ​វស្សា ព្រះតេជព្រះគុណ គង់ សិលា គង់​នៅ​ក្នុង​កុដិ​លេខ ​៤៣ ក្នុង​វត្ត​ស្ទឹងមានជ័យ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​យក​ពុទ្ធរូប​ប្រមាណ ១៧​អង្គ ទៅ​បោះ​ចោល​ក្នុង​ទឹក​ស្រះ​ក្រោយ​កុដិ​របស់​ព្រះ​គ្រូ​សូត្រ​ស្តាំ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី ​៦ ខែ​ធ្នូ ឆ្នាំ ​២០១៥ ។ RFA
ព្រះសង្ឃ ​ខ្មែរ​កម្ពុជា​ក្រោម ព្រះជន្ម ៥២ ​ព្រះ​វស្សា ព្រះតេជព្រះគុណ គង់ សិលា គង់​នៅ​ក្នុង​កុដិ​លេខ ​៤៣ ក្នុង​វត្ត​ស្ទឹងមានជ័យ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​យក​ពុទ្ធរូប​ប្រមាណ ១៧​អង្គ ទៅ​បោះ​ចោល​ក្នុង​ទឹក​ស្រះ​ក្រោយ​កុដិ​របស់​ព្រះ​គ្រូ​សូត្រ​ស្តាំ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី ​៦ ខែ​ធ្នូ ឆ្នាំ ​២០១៥ ។ RFA
ការ​បដិសេធ​នេះ ធ្វើ​ឡើង​ភ្លាមៗ​នៅ​មុន​ពេល​គណៈកម្មាធិការ​វត្ត​ស្ទឹងមានជ័យ បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​នៅ​ព្រះវិហារ​វត្ត​ស្ទឹងមានជ័យ ដើម្បី​វិនិច្ឆ័យ​ទោស​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ នៅ​ថ្ងៃ​ទី ​៦ ខែ​ធ្នូ ។
កិច្ច​ប្រជុំ​នេះ​មាន​វត្តមាន​អនុគណ​ខណ្ឌ មន្ត្រី​សង្ឃ​វត្ត​ស្ទឹងមានជ័យ មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ព្រះសង្ឃ​ប្រមាណ​ជាង ៥០​ អង្គ ព្រម​ទាំង​សាក្សី​ដែល​អះអាង​ថា​បាន​ឃើញ​ហេតុការណ៍​នេះ ។ កិច្ច​ប្រជុំ​នេះ ព្រះតេជព្រះគុណ គង់ សិលា មិន​បាន​និមន្ត​ចូលរួម​នោះ​ទេ ដោយសារ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​អង្គ​ទៀត បាន​ហាម​ឃាត់​ព្រះតេជព្រះគុណ គង់ សិលា មិន​ឲ្យ​ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​តែ​មួយ​អង្គ​ឯង ព្រោះ​បារម្ភ​ខ្លាច​មាន​ការ​ចាប់​ផ្សឹក​ព្រះអង្គ​ដោយ​បង្ខំ ។ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម បាន​ទាមទារ​ឲ្យ​មាន​វត្តមាន​មន្ត្រី​អង្គការ សង្គម​ស៊ីវិល និង​អ្នក​កាសែត​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ ទើប​ព្រម​ឲ្យ​ព្រះតេជព្រះគុណ គង់ សិលា និមន្ត​ចូលរួម​ដែរ ។
លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ គេ​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ច្បាស់លាស់​នៅ​ឡើយ​ទេ ថា​តើ​អង្គ​ប្រជុំ​នឹង​សម្រេច​យ៉ាង​ណា​ចំពោះ​ព្រះតេជព្រះគុណ គង់ សិលា នោះ ៕ RFA
ខាងក្រោមនេះ ជារូបថតព្រះពុទ្ធរូបដែលគេចាត់ទុកថា ព្រះតេជព្រះគុណ គង់ សិលា បានយកទៅចោលនៅក្នុងស្រះ នៅក្នុងវត្តស្ទឹងមានជ័យ ។
Kong Sila 1 Kong Sila 2 Kong Sila 3 Kong Sila 4 Kong Sila 5 Kong Sila 6

No comments: