ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Sunday, December 06, 2015

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​១​អង្គ​នៅ​វត្ត​ស្ទឹងមានជ័យ​ប្រឈម​ការចាប់​ផ្សឹក​នៅ​ព្រឹក​នេះ​​

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ១ ​អង្គ​ គង់នៅ​វត្ត​ស្ទឹង​មានជ័យ​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ប្រឈម​នឹង​ការចាប់​ផ្សឹក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដោយសារ​រង​ការ​ចោទថា ការយក​ព្រះ​ពុទ្ធរូបទៅ​ចោល​ទៅ​ក្នុង​ស្រះ​ទឹកស្អុយ​នៅក្នុង​វត្ត​ ។

ព្រះ​តេជគុណ ថាច់ គង់ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ។ (រូបថតពីព្រះតេជគុណ៖ ថាច់ វណ្ណា)

​កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ មន្ត្រី​សង្ឃ​នៅ​វត្ត​ស្ទឹងមានជ័យ​ បាន​កោះប្រជុំ​សង្ឃដើម្បីសម្រេច​ករណី​ចោទ​ព្រះ​តេជគុណ​ ថាច់ គង់ ព្រះជន្ម​៥០​ព្រះវស្សា​ថា មាន​ការប្រមាថ​ដែល​យករូប​ព្រះពុទ្ធ​ចោល​ក្នុង​ស្រះ​ទឹកស្អុយ​ក្នុង​វត្ត​ ។ ​តែ​សម្រាប់ព្រះ​តេជគុណ ថាច់ គង់ មាន​ថេរ​ដីកា​ថា ព្រះអង្គ​មិន​មានបំណងប្រមាថព្រះពុទ្ធ​ទេ​គឺ ព្រះអង្គ​រើ​រៀបចំ​កុដិ ហើយ​ព្រះអង្គ​មិន​បានដឹងថា មាន​យាយ​តាដែល​ជួយរៀបចំ​នោះយក​ព្រះពុទ្ធ​ខ្លះ​ដែល​ចាស់ឬ បាក់បែក​ទៅ​ចោល​នោះ​ទេ ​។​

កិច្ចប្រជុំ​សង្ឃដើម្បីសម្រេច​ករណី​ចោទ​ព្រះ​តេជគុណ​ ថាច់ គង់កាលពីយប់មិញ ។ (រូបថតពីព្រះតេជគុណ៖ថាច់ វណ្ណា)
នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មន្ត្រី​ក្រសួង​ធម្មការ កោះប្រជុំ​ជា​ថ្មីដើម្បី​ដោះស្រាយលើ​បញ្ហា​នេះថាត្រូវ​ឲ្យ​ផ្សឹក ឬ យ៉ាងណា​ ។ ​​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ ពេល​មន្ត្រី​សង្ឃ​វត្ត​ស្ទឹងមានជ័យ​កោះប្រជុំក៏​មាន​ព្រះ​សង្ឃខ្មែរកម្ពុជា​ ក្រោម និង ពុទ្ធបរិស័ទចេញមុខ​ប្រឆាំង​មិន​ឲ្យ​ផ្សឹក​ព្រះសង្ឃ​អង្គ​នេះ​ដែរ ​៕

No comments: