ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Friday, December 11, 2015

ព្រះសង្ឃ​ខ្មែរ​ក្រោម​ខាតបង់​ ៥ ​ម៉ឺន​ដុល្លា​បន្ទាប់​ពី​ការ​ដក​ហូត​កុដិ​មក​វិញ​




កាលពី​ល្ងាច​ថ្ងៃទី ៧កន្លងទៅនេះ​ពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​ជា៥០នាក់​អង្គ បាន​សម្រុក​ធ្វើ​អន្តរាគមន៍​រំដោះ​ព្រះ​សង្ឃកម្ពុជា​ក្រោម​មួយអង្គ ចេញពី​ការសាកសួរ​មិន​ប្រក្រតី​មួយ​មុន​ពេលយប់​ឈាន​មកដល់​នៅ​វត្ត​ស្ទឹងមានជ័យ​ក្រុង​ភ្នំពេញ​ដ៏​ចម្រូង​ចម្រាស់។ ការសាកសួរ​សម្រុះសម្រួល​ដោយ​ធម្មការ​ខណ្ឌ​មាន​ជ័យ និង​អនុគណ​ខណ្ឌ​ប្រមាណ​ជាង២ម៉ោង ក្នុងករណី​ព្រះសង្ឃ​មួយក្រុម​ចោទ​ព្រះ​សង្ឃ​កម្ពុជា​ក្រោម​ព្រះនាម គឹម សីលា ថា​បាន​យក​ពុទ្ធបដិមា​ទំលាក់​ចូលក្នុង​ទឹកស្រះ​ទឹក​កាលពី​ថ្ងៃទី៥ ខែធ្នូ​នេះ។ នេះ​ជាការ​កោះ​និមន្ត​បំភ្លឺ​ជា​លើក​ទី២​ហើយបន្ទាប់ពី​ការរំសាយ​ការប្រជុំ​កាលពី​លើក​ទី១ កាលពី​ថ្ងៃទី៦ធ្នូរ កន្លងទៅ ទោះជា​យ៉ាងណាក្ដី​ការ​កោះ​និមន្ត​មក​បំភ្លឺ​ម្តង​ទៀត​កាលពី​ថ្ងៃទី០៧ ខែធ្នូ​នេះ​ត្រូវបាន​ផ្អាក​ដោយ​តល់​ក្រហល់​មុន​ពេ​ល ស្វែង​រកបាន​ដំណោះស្រាយ​បាន ប៉ុន្តែ តាម​ព័ត៌មាន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន មកដល់ពេលនេះ​កុដិ​លេខ១៧ត្រូវបាន​ដកហូត​ពី​ព្រះ​តេ​ជ​គុណ គឹម សិលា វិញ​ហើយ ដោយ​ប្រគល់​មកជា​សម្បត្តិ​វត្ត​វិញ ។

No comments: