ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Saturday, November 14, 2015

មេដឹកនាំ​ពិភពលោក ថ្កោលទោស និង ប្តេជ្ញា​ចាត់វិធានការ​លើ​ភេរវកម្ម​នៅ​ប៉ារីស


ខណៈ​ប្រទេស​កំពុង​ស្ថិតក្នុង ​ភាព​ប្រកាសអាសន្ន ចំនូ​ន​អ្នកស្លាប់​នៃ​ការវាយប្រហារព្រមៗគ្នា​ដោយ ក្រុម​ភេ​វរ​ករ​នៅក្នុង​ក្រុងប៉ារីស ក៏​កំពុង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់។ មេដឹកនាំ​ពិភពលោក​មួយចំនួន​បាន​ចេញមុខ​ថ្កោលទោស​យ៉ាងខ្លាំង និង ថែមទាំង​ប្តេជ្ញា​រួម​ដៃ​ជាមួយនឹង​រដ្ឋាភិបាល​បារាំង​ដើម្បី​ចាត់ វិធានការ​ឆ្លើយតប​នឹង​ការវាយប្រហារ​ដែល​បានកើត​ឡើងជា​ច្រើន​កន្លែង​ក្នុងពេល ​ជាមួយ​ក្នុង​ក្រុងប៉ារីស កាលពី​យប់​ថ្ងៃ​សុក្រ ។ 
 

 
លោក​ប្រធានាធិបតី​បារាំង បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន និង បិទ​ច្រកព្រំដែន​នានា​ជាមួយនឹង​ប្រទេសជាតិ​ខាង។ ហើយ​បច្ចុប្បន្ន​លោក បាន​បញ្ជូន​កងកម្លាំង​ចម្រុះ​ដើម្បី​ពង្រាយ​នៅ​ទូទាំងប្រទេស​ដើម្បី​ធានា​ សន្តិសុខ និង ការពារ​ការ​វាយ​ប្រវាយ​បន្តទៀត។
 
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​ជាច្រើន​កន្លែង​ដោយ​ក្រុម​ភេ​ វរ​ករ ហើយ លោក បានទាមទារ​ឲ្យ​មានការ​ដោះលែង​នូវ​ចំណាប់ ខ្មាំង​មួយចំនួន​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​រោងកុន Bataclan។ យ៉ាង​មិញ​បើ​យោងតាម​សារព័ត៌ France24 ក្រុម​ខ្មាន់​កំ​ភ្លើង​បួន​នាក់ ដែល​បាន​ចាប់​ចំណាប់ខ្មាំង ត្រូវបាន​ប៉ូលីស​សម្លាប់​ហើយ។
 
មិន​ខុសពី​អគ្គលេខា​អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ ក៏​បានចេញ​សេចក្តី​ថ្កោលទោស ការបាញ់ប្រហារ​នេះដែរ។ ក្នុងនោះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ បានចាត់ទុក​សកម្មភាព របស់​ក្រុម​ភេ​វរ​ករ​ថា​ជា​សកម្មភាព​កំសាក​និង ឆ្កួត​លីលា​បំផុត។ បន្ថែម​ពីនេះ ក្រុមប្រឹក្សាសន្តិសុខ ក៏បាន​សង្កត់ធ្ងន់ថា នឹង​នាំខ្លួន​ជនបង្ក​បញ្ហា​ទាំងនោះ​ដើម្បី​កាត់ទោស​ស្វែងរក​យុត្តិធម៌។
 
ភ្លាមៗជាមួយនឹង​ហេតុការណ៍​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានចេញ ថ្កោលទោស​យ៉ាងខ្លាំង​ផងដែរ។ លោក បាន​លើកឡើងថា៖ « នេះ គឺជា​ការវាយប្រហារ​មួយ​ដែល​មិន មែន​តែ​លើ​ប៉ារីស ឬ ការវាយប្រហារ​លើ​ប្រជាជន​បារាំង​នោះទេ តែ​វា​គឹជា​ការវាយប្រហារ​ទៅលើ មនុស្សជាតិ​ទាំងអស់។ យើង បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ផ្តល់​រាល់​ជំនួយ​ការដែល​រដ្ឋាភិបាល និង ប្រជាជន​បារាំង​ត្រូវការ«។ លោក អូ​បា​ម៉ា ក៏បាន​បន្ថែមទៀតថា សហរដ្ឋអាមេរិក​នឹង​ពួត​ស្មា​រួមគ្នា ជាមួយ​បារាំង នៅក្នុង​ការប្រឆាំង​ភេ​វរ​កម្ម និង ក្រុម​ជ្រុលនិយម។
 
សូមបញ្ជាក់​ផងដែរ​ថា ហេតុការណ៍​នៃ​ការវាយប្រហារ​ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​សុក្រ​នៅក្នុង ក្រុងប៉ារីស​ដែល​បានសម្លាប់​ប្រជាជន​យ៉ាងតិច១៤០នាក់​នេះ គឺជា​ការវាយប្រហារ​ជា​លើក​ទី២ហើយ នៅក្នុង​ក្រុងប៉ារីស បន្ទាប់ពី​ការបាញ់សម្លាប់​អ្នកការ​សែត Charlie Hebdoកាលពី​ខែឧសភា​កន្លងទៅ ៕ http://www.thmeythmey.com/index.php?page=detail&ctype=article&id=33023&lg=kh

No comments: