ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Tuesday, November 10, 2015

ខ្មែរ​ជា​ជនជាតិ​មួយ ងាយ​ត្រូវ​វប្បធម៌​បរទេស​ពង្វឹក​?

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ប៉ុន្មាន​ថ្ងៃនេះ ព័ត៌មាន​ស្រុក​ខ្មែរ​នាំគ្នា​ផ្សាយ​អំពី​ការបោះឆ្នោត​នៅ​ប្រទេស​ភូមា ។ អ្វីដែល​ធ្វើ​ឲ្យ ខ្ញុំ​មានការ ចាប់ អារម្មណ៍​នោះ អត្ថបទ​រាយការណ៍រ​បស់​ពួក​អ្នកកាសែត​ភាគច្រើន គេ​ហៅ​ប្រទេស “​ភូមា​” ថា “​មី​យ៉ាន់​ម៉ា​” ទៅ វិញ ។ តាម​ខ្ញុំ​គិត ការប្រើ​ពាក្យ “​មី​យ៉ាន់​ម៉ា​” ជំនួស​ឲ្យ​ពាក្យ “​ភូមា​” នោះ ប្រហែលជា​ពួក អ្នក កាសែត​ទាំង នោះ​គិតថា ពួកគេ​កំពុងតែ ប្រើ​ភាសា​អ្វីមួយ​ដែល​អ្នកស្រុក​ខ្មែរ​និយម​ហៅថា “​ភាសា​ផ្លូវ ការ​” ។ ប៉ុន្តែ​តាមពិត ទៅ ពួក​អ្នក កាសែត និង​ពលរដ្ឋ ខ្មែរ​រូប ណា​ដែល​កំពុងតែ​ចូលចិត្ត​ប្រើពាក្យ “​ម៉ី​យ៉ាន់​ម៉ា​” នោះ ជា​អ្នក​ដែល កំពុងតែ ភ្លេច​នូវ ភាសា​ជាតិខ្មែរ​របស់ខ្លួន និង​អាច​កំពុងតែ​ក្លាយទៅជា “​មនុស្ស​ដែល​ងាយ​ត្រូវ វប្បធម៌​បរទេស​ពង្វឹក​” ដោយ​មិន ដឹងខ្លួន ។​
Burma or Myanmar 

No comments: