ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Friday, October 30, 2015

សេចក្ដីថ្លែងការណ៍អំពី ការសាងសង់ការិយាល័យជាតិកម្ពុជាក្រោម នៃនាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម

មេរៀនប្រវត្តិសាស្ត្រនៃចលនាតស៊ូដើម្បី “សិទ្ធិសេរីភាព” និង “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” របស់មនុស្សជាតិនៅក្នុងពិភព លោកបានបញ្ជាក់ថា ពេលប្រជាជាតិណាមួយចង់បាននូវសិទ្ធិអ្វី មួយ ប្រជាជាតិនោះ មានសិទ្ធិពេញលេញក្នុងការសម្រេចជោគ វាសនាប្រជាជាតិរបស់ខ្លួនដោយមិនមាន បុគ្គលណាមួយ ឬ ប្រជាជាតិណាមួយអាចមកហាមឃាត់ ឬ រាងរាំងបានឡើយ ។ សច្ចភាពនេះ បានបញ្ជាក់ឲ្យឃើញថា “មនុស្សគ្រប់រូបកើតមក មានសិទ្ធិស្មើគ្នា, ធម្មជាតិបានបង្កើតឲ្យពួកគេមានសិទ្ធិដែលមិនមានបុគ្គល ណាម្នាក់អាចប៉ះពាល់បានឡើយ ។ សិទ្ធិទាំងនោះ មានសិទ្ធិរស់ រានមាន ជីវិត, សិទ្ធិសេរីភាព និងសិទ្ធិក្នុងការស្វែងរកសេចក្ដីសុខ” ផងដែរ ។ ឆ្នាំ ១៩៤៨ អង្គការសហប្រជា ជាតិ បានអនុមតិលើ “សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស សម្រាប់លើកកម្ពស់សិទ្ធិជា មូលដ្ឋានរបស់មនុស្សជាតិ ។ ៥៩ ឆ្នាំក្រោយមក នៅឆ្នាំ ២០០៧ អង្គការសហប្រជាជាតិបាន អនុម័តលើសម្រេចមួយទៀតអំពី “សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិជនជាតិដើម” ដើម្បីលើក កម្ពស់ដល់សិទ្ធិរបស់ជនជាតិដើមនៅក្នុងពិភពលោក ។ មាត្រាទី ៣ នៃ សេចក្ដីប្រកាស ជាសកល ស្ដីពីសិទ្ធិជនជាតិដើមបានចែងថា “រាល់ជនជាតិដើមមានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។ តាម រយៈ សិទ្ធិនេះ ពួកគេមានសិទ្ធិសេរីភាពក្នុងការកំណត់នូវស្ថានភាពនយោបាយ និងសេរីភាព ក្នុងការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងវប្បធម៌របស់ពួកគេ” ។ 


No comments: