ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Friday, October 09, 2015

សេចក្ដីថ្លែងអំណរគុណរបស់ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)

12140068_1642557986006564_1095137727217175633_o
ខ្ញុំព្រះករុណា អាត្មាភាព សូមគោរពចំពោះ ព្រះតេជព្រះគុណ និង សូមចម្រើនពរចំពោះលោកមា ពូ មីង ទាំងអស់ជា ថ្នាក់ដឹកនាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងញាតិញោមបងប្អូនមិត្តភក្តិ៍ទាំងអស់ដោយសេចក្ដីគោរពរាប់អានពី ចម្ងាយ ។
ខ្ញុំព្រះករុណាអាត្មាភាព សូមជំនួសមុខឲ្យក្រុមគ្រួសារអាត្មាភាពនៅកម្ពុជាក្រោម សូមថ្លែងអំណរគុណចំពោះ ព្រះតេជ ព្រះគុណ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ) ប្រធាននាយកដ្ឋានព័ត៌មាន នៃសហហ័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅ អធិការ វត្តខេមររង្សី ក្នុងនាមគណៈកម្មការវត្តខេមររង្សី នា ទីក្រុង San Jose, រដ្ឋ California , សហរដ្ឋអាមេរិក បាន ជួយជ្រោមជ្រែងធ្វើសេចក្ដីជូនដំណឹងស្ដីអំពីមរណភាពរបស់ញោមប្រុសខ្ញុំព្រះករុណាអាត្មាភាព ។
ម្យ៉ាងទៀត អាត្មាភាពសូមថ្លែងអំណរគុណចំពោះមាមីងទាំងអស់ជាថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងនោះមាន លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ជាដើម ដែលបានផ្ញើសារ និង ទូរស័ព្ទ ទៅខ្ញុំព្រះករុណាអាត្មា ភាព ដើម្បីចូលរួមរំលែកទុក្ខ និងជួយផ្ដល់កម្លាំងចិត្ត និងថវិកាដល់ក្រុមសារអាត្មាភាពក្នុងគ្រាអាសន្ននេះ ។
ក្រៅពីនេះ អាត្មាភាព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះញាតិញោមមិត្តភក្តិ៍បងប្អូនទាំងអស់ ដែលបានចូល រួមរំលែកទុក្ខតាម រយៈបណ្ដាញសង្គម Facebook , ផ្ញើសារតាមរយៈអ៊ីម៉ែល និងតាមទូរស័ព្ទ ព្រមទាំងចូលរួមចាប់ កុសលជាបច្ច័យនៅក្នុងពិធីបុណ្យឈាបនកិច្ចនេះ ។
នេះជាកិត្តិយសមួយដែលសហព័ន្ធខ្មែរកម្ពុជាក្រោម និងញាតិញោមបងប្អូនមិត្តភក្តិ៍ទាំងអស់ បានផ្ដល់ដល់អាត្មាភាព និងក្រុមគ្រួសារនៅកម្ពុជាក្រោមក្នុងគ្រាលំបាកនេះ ។ គុណបំណាច់ដ៏ធំធេងនេះ ខ្ញុំព្រះករុណា អាត្មាភាព និងក្រុមគ្រួ សារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយ សូមចងចាំនិងកត់ត្រាទុកជារៀងរហូត ។
វត្តខេមររង្សី ទីក្រុង San Jose ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៥
ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ)
ខាងក្រោមជារូបថតកម្មពិធីដង្ហែសព លោក ថាច់ សៀន ញោមប្រុសរបស់ ភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) ទៅបូជានៅវត្តមជ្ឈិមារាម (កណ្ដាល) ឋិតនៅស្រុកកំពង់ស្ពាន, ខេត្តព្រះត្រពាំង, កម្ពុជាក្រោម កាលពីថ្ងៃព្រហស្បតិ៍ ១១ រោច ខែភត្របទ ឆ្នាំ មមែ សប្ដស័ក ព.ស. ២៥៥៩ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៥ ។ រូបថត ថ. ធ.
DSC05599
DSC05613
DSC05616
DSC05617
DSC05624
DSC05639
DSC05650
DSC05661
DSC05667
DSC05647DSC05669
11017010_1642559006006462_6158522862076673459_o11221317_1642558086006554_8058827357732926767_o12045786_1642559159339780_50282513544901762_o12068518_1642558046006558_5522069636320723902_o12080107_1642557639339932_3876503426745044404_o12087270_1642557516006611_6256304041325006889_o12087945_1642557702673259_6260614101743373529_o

No comments: