ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Monday, October 26, 2015

លទ្ធផលការបោះឆ្នោតជ្រើសប្រធានសម្ព័ន្ធសមណនិស្សិតខ្មែរក្រោមនៅកម្ពុជា

សម្ព័នសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម (UKKBS) ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ទើបតែបាន សម្រេចនូវការបោះឆ្នោតជ្រើសរើសប្រធានថ្មីសម្រាប់អាណត្តិទី ៥ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ នេះ នៅក្នុងបរិវេណវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ។ ប្រធានដែលបានជាប់ឆ្នោតសម្រាប់អាណត្តិ្កកាលទី ៥ នេះ គឺ ភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ អតីតសមណនិស្សិតថ្នាក់អនុបណ្ឌិតមកពីមហាវិទ្យាល័យមហាចុឡា ឡុងករណ៍រាជវិទ្យាល័យ នៃប្រទេសថៃ ។ ព្រះអង្គបានទទួលឆ្នោតគាំទ្រចំនួន ៥៧ សំឡេង នៃសំឡេងឆ្នោត សរុប ១០៣ សំឡេង ។
ភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ ។
ភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ ។
បន្ទាប់បានជាប់ឆ្នោតជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមភ្លាម ភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ បានសរសេរនៅលើទំព័រ Facebook របស់ព្រះអង្គថ្លែងអំណរគុណដល់អ្នកគាំទ្រ និងបានប្ដេជ្ញាចិត្ត ក្នុងការអនុវត្តនូវការងាររបស់ព្រះអង្គក្នុងអាណត្តិកាលថ្មីនេះថា៖
“ខ្ញុំព្រះករុណា អាត្មាភាព សូមថ្លែងអំណរអរព្រះគុណ និងអរគុណ ចំពោះព្រះអធិបតី គណៈអធិបតី គណៈ កម្មការរៀបចំការបោះឆ្នោត សមាជិក សមាជិកា នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមទាំងអស់ ដែលបានបោះឆ្នោតគាំទ្រឲ្យខ្ញុំព្រះករុណា អាត្មាភាពបានធ្វើជាប្រធាននៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរ កម្ពុជាក្រោមក្នុងអាណត្តិទី ៥ នេះ ។ ខ្ញុំព្រះករុណា អាត្មាភាព សូមប្ដេជ្ញាចិត្តនឹងដឹកនាំ សង្គមមួយនេះឲ្យ បានរីកចំរើនដូចអាណត្តិមុនៗ មិនឲ្យខុសបំណងនៃសន្លឹកឆ្នោតដែលព្រះករុណាក៏ដូចជាសមាជិក សមាជិកា បានបោះឆ្នោតគាំទ្រខ្ញុំកូណា អាត្មាភាពនោះទេ” ។
ភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ នរណាជា?
ភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ ជាព្រះសង្ឃខ្មែរក្រោម មានស្រុកកំណើតនៅភូមិឈើទាល (Giong Dau) ឃុំក្រសាំង (Hoa An) ស្រុកកំពង់ស្ពាន (Cau Ke) ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ ព្រះអង្គបានសាង ផ្នួសនាឆ្នាំ ១៩៩៧ នៅក្នុងខណ្ឌសីមា វត្តមជ្ឈិមារាម ហៅវត្តកណ្ដាល ជាវត្តខ្មែរមួយនៅស្រុកកំណើត របស់ ព្រះអង្គ ។ ឆ្នាំ ២០០៥ ព្រះអង្គបាននិមន្តទៅបន្តការសិក្សានៅប្រទេសកម្ពុជា និងបន្ទាប់មក ព្រះអង្គបាន និមន្តចេញពីប្រទេសកម្ពុជា ទៅបន្តការសិក្សានៅប្រទេសថៃថែមទៀត ។ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតនៅប្រទេសថៃ ព្រះអង្គបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានចូលធ្វើការស្មគ្រចិត្តឲ្យ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម រហូតដល់ថ្ងៃដែលព្រះអង្គបានជាប់ឆ្នោតជាប្រធាន នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ។
សព្វថ្ងៃ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការក្រៅរដ្ឋាភិបាលមួយធ្វើការផ្ដោតលើការ អប់រំរបស់សមណនិស្សិត និង និស្សិតខ្មែរក្រោមដែលបានមកពីដែនដីកម្ពុជាក្រោម ដើម្បីបន្តការសិក្សានៅ ប្រទេសកម្ពុជា ។ អង្គការនេះ ក៏មានកម្មវិធីផ្ដល់អាហារូបរណ៍ដល់សមណនិស្សិតខ្មែរក្រោមជារៀងរាល់ឆ្នាំ ដើម្បីទៅបន្តការសិក្សានៅប្រទេសថៃ និងនៅ ប្រទេសកម្ពុជា ផងដែរ ។
នៅក្នុងអាណត្តិទី ៤ កន្លងទៅនេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានដឹកនាំដោយ ព្រះតេជ ព្រះគុណ យឿង តារា ដែលជាប្រធាននៃអង្គការនេះ ៕
ខាងក្រោមជារូបថត ការបោះឆ្នោតអាណត្តិកាលទី ៥ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម (UKKBS) ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ 
1-UKKBS 20152-UKKBS 20153-UKKBS 20154-UKKBS 20155-UKKBS 20156-UKKBS 20157-UKKBS 20158-UKKBS 201511-UKKBS 201512``-UKKBS 201513-UKKBS 201514-UKKBS 201515-UKKBS 2015

No comments: