ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Saturday, October 24, 2015

សម្ព័ន្ធសមណនិស្សិតខ្មែរក្រោមនៅប្រទេសកម្ពុជា នឹងបោះឆ្នោតជ្រើសរើសគណៈកម្មការថ្មី នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ស្អែកនេះ

សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមាន
មូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នឹងបោះឆ្នោត
ជ្រើសរើសគណៈកម្មការថ្មី សម្រាប់អាណត្តិកាលទី ៥ នៅថ្ងៃ
អាទីត្យ ទី ២៥ ខែតុលា ឆ្នាំ ២០១៥ ស្អែកនេះ ។ 

យោងតាមសេចក្ដីជូនដំណឹងខ្លីមួយនៅលើទំព័របណ្ដាញ
សង្គម Facebook ជាផ្លូវការរបស់សម្ព័ន្ធសមណនិស្សិត-
និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ៖ "សម្ព័ន្ធសមណ
និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រជុំគណៈកម្មការ
ដើម្បីពិភាក្សាលើមហាសន្និបាតសាញ្ញ នៃសម្ព័ន្ធសមណ
និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដើម្បីបោះឆ្នោតនៅថ្
ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥" ស្អែកនេះ ។

សព្វថ្ងៃ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
ជាអង្គការក្រៅរដ្ឋាភិបាលមួយ ធ្វើការផ្ដោតលើការអប់រំ
របស់សមណនិស្សិត និងនិស្សិតខ្មែរក្រោមដែលបានមក
ពីដែនដីកម្ពុជាក្រោម ដើម្បីបន្តការសិក្សានៅប្រទេស
កម្ពុជា ។ អង្គការនេះ ក៏មានកម្មវិធីផ្ដល់អាហារូបរណ៍
ដល់សមណនិស្សិតខ្មែេរក្រោម ជារៀងរាល់ឆ្នាំ ដើម្បីទៅ
បន្តការសិក្សានៅប្រទេសថៃ ផងដែរ ។ 

នៅក្នុងអាណត្តិទី ៤ អង្គការនេះ មានព្រះតេជព្រះគុណ 
យឿង តារា ជាប្រធាន និងមានទីស្នាក់ការកុដិលេខ ១៧ 
នៃវត្តបទុមវតី  នា ទីក្រុងភ្នំពេញ ។

ខាងក្រោមជារូបថត នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ 
២០១៥ ដែល សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
បានប្រជុំគណៈកម្មការដើម្បីពិភាក្សាលើមហាសន្និបាតសាញ្ញ
នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដើម្បីបោះ
ឆ្នោតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ស្អែកនេះ ។


No comments: