ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Friday, October 23, 2015

ឆ្នាំ ២០៣០ អ.ស.ប. នឹងអនុវត្តលើសិទ្ធិជនជាតិដើម

នៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ របស់ក្រុមអ្នកជំនាញ លើប្រធាន បទ " ជនជាតិដើម និង របៀបវារៈឆ្នាំ ២០៣០" ដែលបានរៀបចំ ឡើងដោយផ្នែកនយោបាយសង្គម និងអភិវឌ្ឍន៍ នៃនាយកដ្ឋាន កិច្ចការសង្គមនិងសេដ្ឋកិច្ច (DESA) របស់អង្គការសហប្រជាជាតិ នៅការិយាល័យកណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក នៅថ្ងៃទី ២២ និង ២៣ ខែតុលា ឆ្នាំ ២០១៥ នេះ ផ្ដោតលើគោលបំណងដើម្បីធ្វើការអភិវឌ្ឍយុទ្ធសាស្រ្ត និង ការផ្តល់ អនុសាសន៍ក្នុងការណែនាំដើម្បីប្រមូលសកម្មភាព និងការគាំទ្រដល់ បញ្ហាជនជាតិដើម ក្នុងការអនុវត្តរបៀបវារៈ ឆ្នាំ ២០៣០ សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព ។ 


លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានមាន ប្រសាសន៍ថា៖ “ការអភិវឌ្ឍប្រកបដោយចិរភាពសម្រាប់របៀបវារៈ ឆ្នាំ ២០៣០ នឹងត្រូវអនុវត្តលើសិទ្ធិជនជាតិដើមលើគ្របើវិស័យ” ៕

No comments: