ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Saturday, September 26, 2015

បាតុកម្មប្រឆាំងចិននៅមុខសេតវិមាន ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៥

ជនជាតិទីបេត, ម៉ុងហ្គោល, តៃវ៉ាន់, អ៊ុយហ្គើ, ហុងកុង និង ជន ជាតិ យួន បានប្រមូលផ្ដុំគ្នានៅមុខសេតវិមាននៅថ្ងៃទី ២៥ ខែ កញ្ញា នេះ ដើម្បីបាតុកម្មប្រឆាំងប្រធានរដ្ឋចិន Xi Jinping ។

ក្រុមបាតុករជនជាតិយួនបានប្រឆាំងនឹងវត្តមានរបស់ចិននៅ លើផ្ទៃសមុទ្រចិនខាងត្បូង ។ ចំណែកក្រុមពលរដ្ឋជនជាតិផ្សេងៗ ដែលនៅក្នុងប្រទេសចិន បានប្រឆាំងនឹងការធ្វើអាណានិគមរបស់ បក្សកុម្មុយនិស្តចិនលើដែនដីកំណើតរបស់ពួកគេ ។

ការធ្វើបាតុកម្មនេះ ធ្វើឡើងខណៈដែលប្រធានរដ្ឋចិន Xi Jinping កំពុងតែបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងបានជួប ពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា សេតវិមាន ។

សូមទស្សនាការធ្វើបាតុកម្ម តាមរយៈសេចក្ដីរាយការណ៍របស់ ព័ត៌មាន RFA ភាសាយួន ។
 

No comments: