ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Sunday, August 02, 2015

ឃាត់ព្រះសង្ឃ ២ អង្គ នៅវត្តអង្គតាម៉ិញ បន្ទាប់ពីរកឃើញស្រោមអនាម័យ ខោទ្រនាប់មនុស្សស្រី និងថ្នាំញៀន

អាជ្ញាធរបានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៥នេះ បានឃាត់ព្រះកាយ ព្រះសង្ឃ២អង្គ បន្ទាប់ពីចុះឆែកឆេរនៅក្នុ​ងវត្តអង្គតាម៉ិញ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រកឃើញថ្នាំញៀនស្រោមអនាម័យ និងខោទ្រនាប់មនុស្សស្រីនៅក្នុងកុដរបស់លោក ។
អាជ្ញាធរបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅកុដលេខ៤ ក្នុងវត្តអង្គតាម៉ិញ បន្ទាប់ពីមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋពីសកម្មភាពមិនប្រក្រតីពីសំណាក់ព្រះសង្ឃមួយចំនួនតូច ដែលមាន​ទំនក់ទំនងមិនល្អ ជាមួយមនុស្សស្រី និងក្មេងស្ទាវខាងក្រៅមានលួចប្រើប្រាស់ថ្នាំញឿនជាដើម ធ្វើឱ្យប្រាសចាកពីធម៌វិន័យនៃព្រះពុទ្ធសាសនា។
សមត្ថកិច្ចថា ព្រះសង្ឃដែលត្រូវសមត្ថកិច្ចឃាត់ ព្រះកាយ២អង្គនេះ រួមមានព្រះនាម ដាវ ទេព្យ ព្រះជន្ម២៨វស្សា និងព្រះនាម ជា វណ្ណដា ព្រះជន្ម៣០ព្រះវស្សា។
ក្រោយចុះពិនិត្យសមត្ថកិច្ច និងអាជ្ញាធរ បានរកឃើញថា ថ្នាំញៀនម៉្សៅគ្រាប់ពណ៌ស ០១កញ្ចប់តូច, អាវុធ៖ កំបិតផ្គាក់០១ដើម ដាវ០១ដើ​ម ដំបង០១ដើម​, ខោទ្រនាប់ប្រុសមិនទាន់ប្រើចំនួន ០២ ខោត្រនាប់ប្រើ​ហើយចំនួន ០៣ (របស់មនុស្សស្រី ០១), បៀរ ០១ហូ, ស្រោមអនាម័យ០១, ក្រដាស់កន្ទុយឆ្នោត ០២សន្លឹក ស៊ីឌី ០២សន្លឹក, ទូរស័ព្ទចំនួន០៣គ្រឿង iPhone ០១គ្រឿង និង Nokia ចំនួន ០២ គ្រឿង។
បច្ចុប្បន្ន ព្រះសង្ឃ២អង្គខាងលើ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចបញ្ជូនទៅសាលាអនុគុណខណ្ឌ ដើម្បីមានវិធានការ តាមច្បាប់ព្រះពុទ្ធសាសនា រួចបញ្ជូនខ្លួនទៅឲ្យនគបាលខណ្ឌនិតិវិធីបន្ត ៕

No comments: