ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Thursday, August 13, 2015

កំណប់តន្ត្រីដូនតា

កំណប់​តន្ត្រី​ដូនតា ​គឺ​ជា​លទ្ធផល​កើត​ចេញ​ពី​ការ​រក​ឃើញ​ឡើង​វិញ​នូវស្នា​ដៃ​មួយ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​១៩២១​ និង​ការ​ស្រាវ​មួយ​។ កំណប់​តន្ត្រី​ដូនតា​គឺ​ជា​កម្រង​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​ដែល​ត្រូវ​បាន​ប្រគុំ​ ​និង​បក​ស្រាយ​ដោយ​អ្នក​ចម្រៀង​សម័យ​បច្ចុប្បន្ន ​។ គម្រោង​ផលិត​អាល់​ប៊ុម​ស៊ី​ឌី​នេះ​ស្ថិត​នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​គោល​បំណង​ស្វែង​រក និង​ផ្ដល់​ជីវិត​ឡើង​វិញ​ដល់​កម្រង​បទ​ចម្រៀង​ និង​តន្ត្រី​ខែ្មរ​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ជា​យូរ​ណាស់​មក​ហើយ ។ នៅ​លើ​គម្រប​ អាល់​ប៊ុម​ស៊ី​ឌី​នេះ​មាន​ឈ្មោះ​ជា​ភាសា​អង្គគ្លេស​ឱ្យ​ថា "Cambodian Forgotten Songs" ។ ស៊ីឌី​នេះ​មាន​បទ​ចម្រៀង​ចំនួន​៨​បទ និង​មាន​កូន​សៀវភៅ ដែល​មាន​ដាក់​បញ្ចូល​ទំនុក​ច្រៀង​ជា​ភាសា​ខ្មែរ​ និង​អង្គគ្លេស ​រួម​ទាំង​រូបថត ដែល​ត្រូវ​បាន​ថត​អំឡុង​ពេល​ថត​សំឡេង ​។

ប្រវត្តិដើម៖


នៅ​ឆ្នាំ​ ១៩២១​ សៀវភៅ​ចម្រៀង​ច្រៀង​ជា​ភាសា​ខ្មែរ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ដោយ​សមាគម​សិក្សា​ឥណ្ឌូចិន ​ក្នុង​សៀវភៅ​នេះ ​លោក​ អាល់​ប៊ែរ ទ្រីកុង​ បាន​បង្ហាញ​បទ​ចម្រៀង​ខ្មែរ​ចំនួន ​៥៤ ​បទ​ ដែល​ប្រមូល​ពី​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។លោក​មិន​ត្រឹម​តែចង​ក្រង​ជា​អត្ថបទ​ទេ គឺ​មាន​ថែម​ទាំង​អក្សរ​ភ្លេង​ទៀត​ផង​។ ការងារ​របស់​លោក​គឺ​ជា​កាយ​វិការ​មួយ​ដើម្បី​ការពារ និង​ថែ​រក្សា​មរតក​តន្ត្រី​ខ្មែរ​ ។ នៅ​ឆ្នាំ​ ១៩២១ ​លោក​ទ្រី​កុង​បាន​ធ្វើ​ការ​រក្សា​ទុក​បេតិកភណ្ឌ​នេះ​តាម​រយៈ​ការ​បោះ​ពុម្ព​សៀវ​ភៅ ។

កំណប់​តន្ត្រី​ដូនតា ​វ៉ុល​ទី ​១៖


១. កញ្ជា​វិល - Kancha Vil
២. ផុត​ចុង​ជ្រោយ - Phot Chong Chroi
៣. លលក​សលាវ​ - Lolok Sar Leo
៤. ពូ​ពែក - Po Pek
៥. សារ៉ោមេ- Sarome
៦. ស្រង៉ែ - Srange
៧. កំបែប​ - Kombep
៨. លលក​ស​ខ្មែរ - Lolok Sar Khmer
ក្រប​ស៊ីឌី កំណប់​តន្ត្រី​ដូនតា វ៉ុលទី ១
អ្នក​ចូល​រួម​ផលិត (វ៉ុល ​១)៖

ការប្រឹក្សាផ្ដល់​យោបល់​ ៖ សាស្រ្តាចារ្យ ពេជ្រ ទុំ​ក្រវ៉ិល​, សាស្រ្តាចារ្យ ហ៊ុន សារិន, បណ្ឌិត សំអាង សំ  និង បណ្ឌិត ហ៊ឹម សូភី
ក្រុមការងារ​​ស្រាវជ្រាវ ៖ យន់ ខៀន, កែវ ណារុំ, វ៉ា បុប្ផារី និង សួន ប៊ុនរិទ្ធ

សម្រួល និង​ដឹក​នាំ​តន្ត្រី​ ៖ យន់ ខៀន (ធារ៉ា)

វង់​ភ្លេង​ការ​បុរាណ​ខ្មែរ ៖ ឈន សំអាត (អ្នក​ចម្រៀង) យន់ ខៀន (ទ្រ​ខ្មែរ​ខ្សែ​បី) សាយ សារ៉េត (ទ្រ​អ៊ូ) សក បូរ៉ា (ចាប៉ី​ដង​វែង) ព្រហ្ម កុសល (ខ្សែ​ដៀវ) សោម វណ្ណា (ប៉ី​អ) អ៊ុក សំអឿន (ស្គរ​ដៃ​ទី១) អ៊ីង វណ្ណា (ស្គរ​ដៃ​ទី២) វ៉ា បុប្ផារី (ឈិង)។

ក្រុម​បច្ចេក​ទេស​៖ ស៊ែរ​ម៉ាំង ព្រី​យួរ, ហ្ស៊ុយ​ល្យាង រ៉ូមី, ទូច សុភក្តី, សារិន វឌ្ឍនា (ថត​សំឡេង និង​កែស​ម្រួល​សំឡេង​), ណារិ​ន សាវ​បូរ៉ា, សំ កក្កដា និង យ៉ាន ប៊ូ​ល័រ​ហ្សូ (ការ​ថត​ចម្លង​បញ្ចូល​ស៊ី​ឌី)

ការ​សម្រប​សម្រួល ៖ ជុំ ណយ និង​ហ្ស៊ែរម៉ាំង ព្រី​យួរ



កំណប់​តន្ត្រី​ដូនតា ​វ៉ុល​ទី ​២៖

១. មន - Mon
២. សង្សារ​ - Songsar
៣. បារាំង​ស្រាវ​ពួរ - Barang Srao Pua
៤. ក្លង​ - Khlong
៥. ដំបង​ដែក - Dâmbang Dèk
៦. កំរ៉ែង - Komrèng
៧. ស្វាយ​មួយ​មែក​ - Svai Muy Mek
៨. កញ្ជាញ់​ចេក- Konchanh Chèk

ក្រប​ស៊ីឌី កំណប់​តន្ត្រី​ដូនតា វ៉ុលទី ២

អ្នក​ចូល​រួម​ផលិត (វ៉ុល​២)
ការប្រឹក្សាផ្ដល់​យោបល់​ ៖ សាស្រ្តាចារ្យ ពេជ្រ ទុំ​ក្រវ៉ិល​, សាស្រ្តាចារ្យ ហ៊ុន សារិន, បណ្ឌិត សំអាង សំ និង បណ្ឌិត ហ៊ឹម សូភី


ក្រុមការងារ​​ស្រាវជ្រាវ ៖ យន់ ខៀន, ជា សុភាព, ឡាច រតនា និង​កិ វ៉ារី សម្រួល និង​ដឹក​នាំ​តន្ត្រី​ ៖ យន់ ខៀន (ធារ៉ា)

វង់​ភ្លេង​ការ​បុរាណ​ខ្មែរ ៖ អ្នក​ចម្រៀង: ឈន សំអាត, ថោង តារា ទ្រ​ខ្មែរ​ខ្សែ​បី និង​ទ្រ​សោះ យន់ ខៀន (ធារ៉ា) ទ្រ​អ៊ូៈ សាយ សារ៉េត ប៉ី​អរ និង​ខ្លុយៈហួត ហួន ព្រហ្ម កុសល (ខ្សែ​ដៀវ) សោម វណ្ណា (ប៉ី​អ) អ៊ុក សំអឿន (ស្គរ​ដៃ​ទី១) អ៊ីង វណ្ណា (ស្គរ​ដៃ​ទី២) វ៉ា បុប្ផារី (ឈិង)។


ក្រុម​បច្ចេក​ទេស​៖ ស៊ែរ​ម៉ាំង ព្រី​យួរ, ហ្ស៊ុយ​ល្យាង រ៉ូមី, ទូច សុភក្តី, សារិន វឌ្ឍនា (ថត​សំឡេង និង​កែស​ម្រួល​សំឡេង​), ណារិ​ន សាវ​បូរ៉ា, សំ កក្កដា និង យ៉ាន ប៊ូ​ល័រ​ហ្សូ (ការ​ថត​ចម្លង​បញ្ចូល​ស៊ី​ឌី)

ការ​សម្រប​សម្រួល ៖ ជុំ ណយ និង​ហ្ស៊ែរម៉ាំង ព្រី​យួរ



..........................

ប្រភព៖
https://km.wikipedia.org
http://bophana.org/
ក្រប​ស៊ីឌី កំណប់​តន្ត្រី​ដូនតា វ៉ុលទី ១
ក្រប​ស៊ីឌី កំណប់​តន្ត្រី​ដូនតា វ៉ុលទី ២

No comments: