ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Sunday, August 02, 2015

ព្រះសង្ឃ​និង​ពលរដ្ឋ​តវ៉ា​មុខ​សាលា​សង្កាត់​កាកាប​ទាមទារ​ដោះ​លែង​ព្រះសង្ឃ ​២​ អង្គ

ដោយ យាង សុជាមេត្តា l RFA

ព្រះសង្ឃ និង​ពលរដ្ឋ​ប្រហែល ៤០ ​នាក់ នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលា​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​ អង្គ នៅ​រសៀល​ថ្ងៃ​ទី ​២ ខែសីហា ។
ព្រះសង្ឃ និង​ពលរដ្ឋ តវ៉ា​ទាមទារ​ដោះ​លែង​ព្រះសង្ឃ​ខ្មែរ​ក្រោម ២​អង្គ នៅ​ខាង​មុខ​សាលា​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​ ២ ខែ​សីហា ឆ្នាំ​២០១៥ ។ យាង ជាតាមេត្តា / RFA


ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម គង់​នៅ​វត្ត​អង្គតាម៉ិញ ២ ​អង្គ ត្រូវ​បាន​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ចាប់​ផ្សឹក នៅ​វេលា​ម៉ោង​ប្រមាណ ៤​ ល្ងាច ថ្ងៃ​ទី ​១ សីហា នៅ​វត្ត​ជម្ពូវ័ន ដោយ​ចោទ​ប្រកាន់​ថា ព្រះអង្គ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ។ ព្រះសង្ឃ​ទាំង ២ ​អង្គ មាន​ព្រះនាម ដាវ ទេព្យ និង​ព្រះនាម ជា វណ្ណដា ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១ ខែ​សីហា គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍សែនជ័យ ដឹក​នាំ​ដោយ លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ចុះ​ត្រួត​ពិនិត្យ​រដ្ឋបាល​ក្នុង​វត្ត​អង្គ​តាម៉ិញ ហៅ​វត្ត គោក​ចំបក់ ស្ថិត​នៅ​ភូមិ​គោកចំបក់ សង្កាត់​ចោមចៅ តាម​បណ្ដឹង​របស់​ពលរដ្ឋ ។ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ អាជ្ញាធរ​រក​ឃើញ​ថា កុដិ​លេខ​៤ ដែល​គង់​នៅ​ដោយ​ព្រះសង្ឃ ដាវ ទេព្យ មាន​លាក់​ទុក​ម្សៅ​គ្រាប់​ពណ៌​ស កាំបិត ដាវ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​ខុស​នឹង​ធម៌​វិន័យ ។

សូម​​ស្ដាប់​ លោក យាង សុជាមេត្តា ដែល​តាមដាន​ការ​តវ៉ា​នេះ​រាយការណ៍​ព័ត៌មាន​ពិស្ដារ​៖

No comments: