ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Sunday, August 02, 2015

អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ​២ ​អង្គ

ដោយ យាង សុជាមេត្តា l RFA
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម គង់​នៅ​វត្ត​អង្គតាម៉ិញ ២​អង្គ ត្រូវ​បាន​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ចាប់​ផ្សឹក នៅ​វេលា​ម៉ោង​ប្រមាណ ៤​ល្ងាច ថ្ងៃ​ទី​១ សីហា នៅ​វត្ត​ជម្ពូវ័ន ដោយ​ចោទ​ប្រកាន់​ថា ព្រះអង្គ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ។ ព្រះសង្ឃ​ទាំង ២​អង្គ មាន​ព្រះនាម ដាវ ទេព្យ និង​ព្រះនាម ជា វណ្ណដា ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ​១ ខែ​សីហា គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍សែនជ័យ ដឹក​នាំ​ដោយ​លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ចុះ​ត្រួត​ពិនិត្យ​រដ្ឋបាល​ក្នុង​វត្ត​អង្គតាម៉ិញ ហៅ​វត្ត គោកចំបក់ ស្ថិត​នៅ​ភូមិ​គោកចំបក់ សង្កាត់​ចោមចៅ តាម​បណ្ដឹង​របស់​ពលរដ្ឋ។ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ អាជ្ញាធរ​រក​ឃើញ​​ថា កុដិ​លេខ​៤ ដែល​គង់​នៅ​ដោយ​ព្រះសង្ឃ ដាវ ទេព្យ មាន​លាក់​ទុក​ម្សៅ​គ្រាប់​ពណ៌​ស កាំបិត ដាវ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​ខុស​នឹង​ធម៌​វិន័យ ។

ស្តាប់ថេរដីការព្រះសង្ឃខ្មែរកម្ពុជាក្រោម ជា វណ្ណដា ថាអយុត្តិធម៌ណាស់ អាត្មាខុសអី ? មុនពេលប៉ូលីសចាប់ខ្លួន ថ្ងៃ1,8,2015 3:30 PM ។ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះទៅចាប់ព្រះសង្ឃខ្មែរក្រោមពីរអង្គដែលគង់នៅវត្តអង្គតាម៉ិញក្រុងភ្នំពេញផ្សឹកទាំងបង្ខំដោយចោទថាបានប្រព្រឹត្តខុសច្បាប់សាសនា បើខុសច្បាប់សាសនា ហេតុអីមន្ត្រីសង្ឃនិងស្ថាប័នពុទ្ធសាសនាមិនប្រើអំណាចពុទ្ធចក្រដើម្បីដោះស្រាយតាមច្បាប់ពុទ្ធសាសនាក្នុងការចោទនិងចាប់ជាដើម េហតុអីបានជាអាជ្ញាធរដែលជាគ្រហស្ថទៅចោទនិងចាប់ព្រះសង្ឃផ្សឹកដូច្នេះហើយប្រើល្បិចដដែលៗគឺរកឃើញវត្ថុតាងដូចជា ខោលីអូ សម្ភារ: កាំបិទពូថៅជាដើមនៅក្នុងកុដិ ។

Posted by Loun Sovath on Saturday, August 1, 2015
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក យាង សុជាមេត្តា អំពី​រឿង​នេះ៖

No comments: