ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Sunday, August 02, 2015

សម្ភាស​មន្ត្រី​សិទ្ធិ​មនុស្ស​ជុំវិញ​រឿង​អាជ្ញាធរ​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​ក្រោម ​ ២ ​អង្គ

ដោយ យាង សុជាមេត្តា l RFA

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម គង់​នៅ​វត្ត​អង្គ​តាម៉ិញ ២​អង្គ ត្រូវ​បាន​អនុគណ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ចាប់​ផ្សឹក​កាល​ពី​ថ្ងៃ​ទី​ ១ សីហា ដោយ​ចោទ​ថា ព្រះអង្គ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ។ ព្រះសង្ឃ​ទាំង ២ ​អង្គ មាន​ព្រះនាម ដាវ ទេព្យ និង​ព្រះនាម ជា វណ្ណដា ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១ ខែ​សីហា គណៈ​បញ្ជាការ​ខណ្ឌ​ពោធិ៍សែនជ័យ ដឹក​នាំ​ដោយ លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ចុះ​ត្រួត​ពិនិត្យ​រដ្ឋបាល​ក្នុង​វត្ត​អង្គ​តាម៉ិញ ហៅ​វត្ត​គោក​ចំបក់ ស្ថិត​នៅ​ភូមិ​គោកចំបក់ សង្កាត់​ចោមចៅ ដោយ​អះអាង​ថា ធ្វើ​តាម​បណ្ដឹង​របស់​ពលរដ្ឋ។ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ អាជ្ញាធរ​អះអាង​ថា នៅ​ក្នុង​កុដិ​លេខ ​៤ ដែល​គង់​នៅ​ដោយ​ព្រះសង្ឃ ដាវ ទេព្យ មាន​លាក់​ទុក​ម្សៅ​គ្រាប់​ពណ៌​ស កាំបិត ដាវ និង​សម្ភារៈ​មួយ​ចំនួន ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា ក្នុង​ពេល​ចុះ​ឆែកឆេរ​នោះ មិន​មាន​វត្តមាន​ព្រះសង្ឃ​ទាំង ២​ អង្គ​នោះ ហើយ​អាជ្ញាធរ​ទំនង​ជា​មិន​មាន​ដីកា​ឆែកឆេរ​ទៀត​ផង ។

សូម​ស្ដាប់​កិច្ច​សម្ភាសន៍​របស់ លោក ជីវិតា ជាមួយ លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ស្ដីពី​ព័ត៌មាន​នេះ​ដូច​ត​ទៅ ៖

No comments: