ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Monday, June 22, 2015

ដំណឹង​មរណភាព​


លោកតា កៀង ច​ន (John Kien) ទើបតែ​ទទួលអនិច្ចកម្ម​ដោយ​រោគ​ជរាពាធ នៅ​មន្ទីរពេទ្យ Memorial ទីក្រុង​ឡង​បី​ច រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក នៅ​ថ្ងៃអាទិត្យ ៦ កើត ខែ​បឋមាសាធ ឆ្នាំមមែ សប្តស័ក ព​.​ស ២៥៥៩ ត្រូវ នឹង​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៥ វេលា​ម៉ោង ៥ រសៀល ក្នុង​ជន្មាយុ ៩២ ឆ្នាំ​។​
លោកតា កៀង ច​ន ត្រូវជា​ឪពុក​បង្កើត​របស់​អ្នកស្រី កៀង សា​ខន អ្នករៀបរៀងផលិតកម្មខ្មែរក្រោម និង​ជា​លេខាធិការ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ក្រុង​ឡង​បី​ច រដ្ឋ​កាលីហ្វ័រ​ញ៉ា ។​
សូមបញ្ជាក់ថា លោកតា កៀង ច​ន មាន​ដើមកំណើត នៅ​ភូមិ​ក្នុងស្រុក ខែត្រ​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ។​
​ដំណឹង​នេះ ចាត់ទុកជា​សេចក្ដីជូនដំណឹង​ដល់​ញាតិ​សា​លោក​ហិត​ជិត​ឆ្ងាយ និង​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ នៅ​គ្រប់ទិសទី​ឲ្យ​បាន​ជ្រាប​ជា​ព័ត៌មាន ។​
​កម្មវិធី​បុណ្យ​បូជាសព និង​បុណ្យ​ទក្ខិណានុប្បទាន យើងខ្ញុំ នឹង​ជំរាបជូន​នៅពេល​ក្រោយ ។​
ព័ត៌មាន​បន្ថែម សូម​លោក លោកស្រី ទាក់ទង​អ្នកស្រី កៀង សា​ខន តាម​ទូរស័ព្ទ​លេខ​៖ ៥៦២ ៣៨៧ ៩២៣៩

No comments: