ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Monday, June 22, 2015

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ចួ​ល​រួម កិច្ចប្រជុំ​ធម្មនុញ្ញ អ​.​ស​.​ប​. យើង​ជាម​នុស្ស​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​មួយ​នៅ​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋ អាមេរិក ដើម្បី​អបអរសាទរ​ដល់​ខួប ៧០ ឆ្នាំ នៃ​ការបង្កើត​អង្គការសហប្រជាជាតិ និង​ខួប ១០ ឆ្នាំ ដែល​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម បាន​ចូលរួម​ប្រជុំ​ស្ដីពី “​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ ក្រោម​ប្រធានបទ យើង​ជាម​នុស្ស ។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​រយៈ ពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃទី ២៦ និង ២៧ ខែមិថុនា ឆ្នាំ ២០១៥ ដោយមាន​ការចូលរួម​ពី​អង្គការ​សិទ្ធិ​មន​ស្ស​អន្តរជាតិ មួយចំនួន​ដូចជា រួបរួម​ដើម្បី​សិទ្ធិ​, វិជ្ជា​ស្ថាន​សិទ្ធិមនុស្ស​រដ្ឋ​ហា​វ៉ៃ​, អង្គការ​សេរីភាព​ទាំង ៤, អង្គការ​លើកលែង ទោស​អន្តរជាតិ​សហរដ្ឋអាមេរិក និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​​
សហព័ន្ធខ្មែរកម្ពុជាក្រោមចូលថ្លែងការណ៍ នៅក្នុងអង្គការសហប្រជាជាតិ កាលពី ខែមេសា ឆ្នាំ ២០១៥ ។
សហព័ន្ធខ្មែរកម្ពុជាក្រោមចូលថ្លែងការណ៍ នៅក្នុងអង្គការសហប្រជាជាតិ កាលពី ខែមេសា ឆ្នាំ ២០១៥ ។
​យោងតាម លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ មានការ​ចូល រួម​ពី បណ្ឌិត Cooper នាយក​វិជ្ជា​ស្ថាន​សិទ្ធិមនុស្ស ហា​វ៉ៃ និង​ជាទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង លោក បាន​គី​មូ​ន អគ្គលេខាធិការ នៃ​អង្គការសហប្រជាជាតិ ក៏​នឹងចូលរួម​ជា អធិបតី ផងដែរ ។​
​លោក ចៅ សេរី បាន​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី ២៦ ខែមិថុនា ថ្ងៃទី​មួយ​នៃ​កិច្ចប្រជុំ ដែលមាន​មន្ត្រី​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​នឹង​អញ្ជើញ​មក​ចូលរួម​នោះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ចាត់តាំង​កម្ម វិធី​អុជ​ទៀន​បួងសួង​នៅមុខ​សាលាក្រុង San Francisco ដើម្បី​សម្ដែង​មតិ​ឲ្យ​អន្តរជាតិ​បាន​ជ្រាប​អំពី​ទុក្ខ​កង្វល់ របស់​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។​
​ថ្លែង​ទៅកាន់​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ពិធី​ខួប ៦៦ ឆ្នាំ នៃ​ទិវា ៤ មិថុនា ដែល​ប្រារព្ធ​ដោយ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង Stockton កាលពី​ថ្ងៃទី ១៤ ខែមិថុនា លោក ចៅ សេរី បានបញ្ជាក់​អំពី​ការចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ មួយ​នេះ​ថា គឺ​ដើម្បី​អបអរសាទរ​ដល់​ខួប ៧០ ឆ្នាំ នៃ​ការបង្កើត​អង្គការសហប្រជាជាតិ និង​ខួប ១០ ឆ្នាំ ដែល​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូលរួម​សន្និបាត “​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​យើង​ជាម​នុស្ស​” នៅ​ទីក្រុង San Francisco ។​
អង្គការសហប្រជាជាតិ ដែល​សរសេរ​កាត់​ជា​ភាសា​អង់គ្លេស​ថា UN បាន​បង្កើតឡើង​នៅ​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ១៩៤៥ ជា​អង្គការ​អន្តរជាតិ​មួយ​បង្កើតឡើង​ក្នុងទិសដៅ រក្សា​សន្តិភាព និង​សន្តិសុខសម្រាប់​សកលលោក និង​អភិវឌ្ឍ​ទំនាក់ ទំនង​រវាង ជនជាតិ​និង​ជនជាតិ ហើយ​អនុវត្ត​នូវ​កិច្ច សហប្រតិបត្តិការ​អន្តរជាតិ​រវាង​ប្រទេស និង​ប្រទេស​ដោយ​ឈរលើ​មូលដ្ឋាន​គោរព​គោល​ការ​ស្មើភាព​គ្នា និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​របស់​ជាតិ​សាសន៍​នីមួយៗ​ក្នុង​ពិភព លោក ។​
សព្វថ្ងៃ អង្គការសហប្រជាជាតិ មាន​សមាជិក​ទាំងអស់​ចំនួន ១៩៣ ដែលជា​ប្រទេស​មាន​អធិបតេយ្យ​នៅក្នុង​ពិភព លោក ។ អង្គការសហប្រជាជាតិ ប្រើ​ភាសា​ជា​ផ្លូវការ​ចំនួន ៦ ក្នុងនោះ មាន​ភាសា អារ៉ាប់​, អង់គ្លេស​, រុស្ស៊ី​, បារាំង​, អេស្បាញ និង​ចិន និង​មាន​ទីស្នាក់ការ​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ។ អង្គការសហប្រជាជាតិ​មាន​ស្ថាប័ន ជំនាញ​របស់ខ្លួន​ដើម្បី​សម្រេច​លើ​បញ្ហា​ផ្សេងៗ​ស្ដីពី​ការអនុវត្ត​តាម​មាត្រា​ច្បាប់​របស់ខ្លួន ។ តាម​ធម្មនុញ្ញ​នៃ​អង្គការ​សហ ប្រ​ប្រជា​តិ អង្គការ​នេះ មាន​ស្ថាប័ន​ធំៗ​ចំនួន ៦ គឺ ក្រុមប្រឹក្សា​, ក្រុមប្រឹក្សា​សន្តិ​សន្តិសុខ​, ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​, គណៈកម្មការ​លេខាធិកា​រ​, តុលាការអន្តរជាតិ​ដើម្បី​យុត្តិធម៌ និង​ក្រុមប្រឹក្សា​ហេ​រញ្ញ​វត្ថុ​នៃ​អង្គការសហប្រជាជាតិ ។ ក្រៅពី នេះ អង្គការ​មួយចំនួន​ក៏បាន​បង្កើតឡើង​គ្រប់គ្រង​តាម​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ដែរ ដូចជា អង្គការ​សុខភាព​ពិភព លោក (WHO) និង​មូល​និ​ធី​កុមារ​អន្តរជាតិ នៃ​អង្គការសហប្រជាជាតិ (UNICEF) ជាដើម ។​
ប្រវត្តិ​នៃ​ការបង្កើត​អង្គការសហប្រជាជាតិ គឺ ក្រោយពី​សង្គ្រាមលោកលើកទី ២ ប្រទេស​ជា​សម្ព័ន្ធមិត្ត និង​ពលរដ្ឋ​នៅក្នុង ពិភពលោក មានបំណង​ចង់​រក្សា​សន្តិភាព និង​ទប់ស្កាត់​សង្គ្រាម​ដែល​នឹង​កើតឡើង​សាជាថ្មី ។ នៅក្នុង​សន្និបាត Yalta ប្រទេស​មហាអំណាច​ចំនួន មាន​រុស្ស៊ី​, អាមេរិក និង អង់គ្លេស បាន​ឯកភាពគ្នា​អង្គការ​អន្តរជាតិ​មួយ​ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​ពិភពលោក ។ ឈរ​នៅលើ​មូលដ្ឋាន​នៃ​សន្និបាត Durbarton Oaks នា រដ្ឋធានី Washington ចាប់ពី​ថ្ងៃទី ២៥ ខែមេសា ដល់ ទី ២៦ ខែមិថុនា ឆ្នាំ ១៩៤៥ តំណាង​ប្រទេស​ចំនួន ៥០ បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក ដើម្បី​អនុម័ត​នូវ​សេចក្ដីសម្រេច​របស់​ធម្ម​នុ​ញ្ញ​នៃ​អង្គការសហប្រជាជាតិ ។ នៅ​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៤៥ អង្គការសហប្រជាជាតិ​បាន​បង្កើត​ឡើងជា​ផ្លូវការ ។ ទោះជា​យ៉ាងនេះ ក្ដី​មហាសន្និបាត នៃ​អង្គការសហប្រជាជាតិ (General Assembly) លើកដំបូង ដែលមាន​ប្រទេស​ចំនួន ៥១ មិនបាន ចាត់តាំង​រហូតដល់​ថ្ងៃ ទី ១០ ខែមករា ឆ្នាំ ១៩៤៦ ។​
៧០ ឆ្នាំ បន្ទាប់ពី​អង្គការសហប្រជាជាតិ​បាន​បង្កើតឡើង​មកដល់​ពេលនេះ គេ​សង្កេតឃើញ​ប្រទេស​មាន​ប្រទេស​កើន ឡើង​ពី ៥០ ដល់ ១៩៣ នៅក្នុង​ពិភពលោក ។ ទោះបី​យ៉ាងនេះ​ក្ដី សព្វថ្ងៃ មាន​ដែនដី​និង​ជនជាតិដើម ជាច្រើន កំពុងតែ​ឋិត​នៅក្រោម​អាណានិគម ឬ ឋិត​នៅក្រោម​ការគ្រប់គ្រង​ពី​ប្រទេស​នានា ក្នុង​ពិភពលោក ក្នុងនោះ មាន​ខ្មែរក្រោម ដែលជា​ជនជាតិដើម​មួយ​កំពុងតែ​ឋិត​នៅក្រោម​នឹម​អាណានិគម​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម ផងដែរ ៕​

No comments: