ព័ត៌មានថ្មីៗពី វិទ្យុ សំឡេងកម្ពុជាក្រោម (VOICE OF KAMPUCHEA-KROM)

Monday, June 01, 2015

វត្តកម្ពុជាក្រោម ទីក្រុងឡងប៊ិច ធ្វើពិធីស្វាគមន៍ដំណើរព្រះចៅអធិការវត្ត


ពិធីស្វាគមន៍ដំណើរមកដល់នៃព្រះចៅអធិការវត្តកម្ពុជាក្រោមទីក្រុង Long Beach រដ្ឋ California
ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៥ ។

ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុងព្រះសង្ឃវត្តខេមររង្សី ទីក្រុង SanJose បានគណៈកម្មការវត្តកម្ពុជា
ក្រោមទីក្រុង Long Beach និមន្តទៅធ្វើជាព្រះចៅធិការ និងគង់ចាំវស្សានៅក្នុងវត្តនេះជាអចិន្ត្រៃយ៍
បន្ទាប់ពីវត្តមួយនេះ បាន កសាងមកទល់ពេលនេះ មានរយៈពេលជាង ២ ឆ្នាំហើយ តែមិនមាន
ព្រះសង្ឃគង់នៅ ។

ពិធីនេះ មានការចូលរួមពីព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ព្រះចៅអធិការវត្តខេមររង្សី និងជាប្រធាន
នាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងគណៈកម្មការ នឹងពុទ្ធបរិស័ទចំណុះជើង
វត្តទាំងពីរ ។

No comments: